ចែករំលែកចំណេះដឹង និងបង្កើតទំនាក់ទំនង: ជួបជុំពាណិជ្ជករ នៅខេត្តបាត់ដំបង និងសៀមរាប

 

ចែករំលែកចំណេះដឹង និងបង្កើតទំនាក់ទំនង: ជួបជុំពាណិជ្ជករ នៅខេត្តបាត់ដំបង និងសៀមរាប

កាលពីពេលថ្មីៗនេះ! ក្រុមហ៊ុន អុីស្ដ-វេស្ដ សុីដ(ព្រួញក្រហម) បានរៀបចំកម្មវិធីជួបជុំពាណិជ្ជករចំនួនសរុប ៧០នាក់ នៅខេត្តបាត់ដំបង និងសៀមរាប។  វាជាពេលវេលាដ៏មានតម្លៃដែលយើងបានជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹងថ្មីៗ ព្រមទាំងធ្វើបទបង្ហាញពីគ្រាប់ពូជថ្មីៗរបស់ក្រុមហ៊ុនយើង។

ក្នុងកម្មវិធីនេះ យើងក៏បានរៀបចំការកម្សាន្តសប្បាយៗ តាមរយៈការលេងហ្គេមសំណួរ-ចម្លើយ និងការចាប់រង្វាន់ផ្សងសំណាងដ៏រំភើប។ មុនពេលចាប់ផ្តើមកម្មវិធី យើងទាំងអស់គ្នាបានសម្ដែងការគោរពដល់វិញ្ញាណក្ខ័ន្ធរបស់លោក Simon Nanne Groot ស្ថាបនិកដ៏ឆ្នើម ជាជនជាតិហូឡង់ ដែលបានបង្កើតក្រុមហ៊ុនអុីស្ដ-វេស្ដ សុីដអស់រយៈពេល ៤៣ ឆ្នាំមកហើយ។​ កេរដំណែលរបស់លោកនៅតែជាគ្រឹះដ៏រឹងមាំសម្រាប់ក្រុមហ៊ុន និងបន្តជំរុញទឹកចិត្តពួកយើងទាំងអស់គ្នា។​

សូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿទុកចិត្ត និងការសហការជាមួយក្រមហ៊ុនយើង។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខខាងក្រោម៖
☎️ ការិយាល័យភ្នំពេញ: 012 500 910/088 767 0124
📞 ផ្នែកលក់: 071 400 9865 /071 70 74 694
តេលេក្រាម: https://t.me/eastwestseedcambodia
———————————————
#eastwestseedcambodia
#ព្រួញក្រហម
#ពូជល្អ_ទិន្នផលខ្ពស់