សេចក្ដីជូនដំណឹងអំពីការតែងតាំងថ្មី នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-តែម សម្បត្តិ

យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសថា លោក តែម សម្បត្តិ ប្រធានផ្នែកលក់ និងទីផ្សារត្រូវបានតែងតាំងឡើងជានាយកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា (Country Manager)

លោក តែម សម្បត្តិ នឹងបន្ដនាំយកនូវពូជដំណាំថ្មីៗ និងគ្រាប់ពូជដែលមានគុណភាពខ្ពស់ ដែលសមស្របទៅនឹងទីផ្សារក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកនឹងនាំយកនូវភាពជាអ្នកដឹកនាំដ៏រឹងមាំ ការគិតជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបេសកកម្ម និងគុណតម្លៃរបស់យើងទាំងអស់គ្នា។