1/ ម្ទេស ផលច្រើន(ថ្មី) គឺជាពូជម្ទេសដៃនាងដែលមានលក់នៅក្នុងប្រទេសកម្ពុជា និងសមស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ម្ទេសប្រភេទនេះកំពុងពេញនិយមខ្លាំង ព្រោះមានផ្លែច្រើន សាច់ហាប់ណែនល្អ ពេលទុំពណ៌ក្រហមស្រស់ៗ និងងាយស្រួលក្នុងការប្រមូលផល។
ម្ទេស ផលច្រើន(ថ្មី) ត្រូវបានកសិករក្នុងប្រទេសកម្ពុជានិយមជ្រើសរើសមកដាំដុះ ដោយសារវាធន់នឹងជំងឺរលួយផ្លែ និងផ្ដល់ទិន្នផលខ្ពស់រហូតដល់ 20% ប្រសិនបើធៀបនឹងពូជផ្សេងទៀត។ កសិករឆាប់ប្រមូលផលត្រឹមតែ 70-75 ថ្ងៃប៉ុណ្ណោះក្រោយការស្ទូងកូន និងអាចលក់បានក្នុងតម្លៃខ្ពស់ ធ្វើឱ្យកសិករមានសង្ឃឹម ផលិតផលខ្មែរអាចចូលក្នុងទីផ្សារបាន។
ប្រសិនបើលោកអ្នកចង់ដាំដុះពូជម្ទេសដៃនាង សូមកុំភ្លេចជ្រើសរើសពូជម្ទេស ផលច្រើន(ថ្មី) ជាជម្រើសដ៏ឆ្លាតវៃ និងប្រកបដោយទំនុកចិត្តខ្ពស់។
2/ ហេតុអ្វីបានជាអ្នកគួរជ្រើសរើសពូជម្ទេស ផលច្រើន(ថ្មី)?
ពូជម្ទេស ផលច្រើន(ថ្មី) គឺជាម្ទេសដៃនាងដែលធន់នឹងជំងឺរលួយផ្លែ និងសមស្របនឹងលក្ខខណ្ឌអាកាសធាតុក្នុងប្រទេសកម្ពុជា។ វាមានផ្លែច្រើន សាច់ហាប់ណែនល្អ និងមានរសជាតិផ្អែមបន្តិច ហឹរជាប់ចិត្ត ព្រមទាំងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
3/ តើលោកអ្នកអាចស្វែងរកទិញពូជម្ទេស ផលច្រើន(ថ្មី) នៅឯណា?
លោកអ្នកអាចរកទិញបាននៅតាមតំណាងដេប៉ូចែកចាយគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាដែលនៅជិតអ្នកបំផុត។
សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 012 500 910 និង 088 767 0124 ឬ តេឡេក្រាម៖ 012 500 910។