ត្រសក់

ត្រសក់នៅតំបន់អាស៊ីអាគ្នេយ៍ គឺជាគោលដៅមួយដែលក្រុមហ៊ុន East-West Seed បានយកចិត្តទុកដាក់តាំងពីពេលចាប់ផ្តើមបង្កើតក្រុមហ៊ុនមកម្ល៉េះ។

ទោះបីជាដំណាំប្រភេទនេះចូលចិត្តអាកាសធាតុក្តៅ និងមានប្រជាប្រិយភាពរួចទៅហើយនៅក្នុងទីផ្សារក្នុងតំបន់ក៏ដោយ ក៏គេត្រូវចំណាយពេលដល់ទៅមួយទសវត្សរ៍ក្នុងការធ្វើតេស្តសាកល្បង ទើបអាចសម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយ។ ដំបូងឡើយ ពូជ Lanna-5 បានបង្ហាញនូវលក្ខណៈពិសេសរួមបញ្ចូលគ្នា គឺភាពធន់នឹងជំងឺផ្សិតម្សៅ (downy mildew) អាចរក្សាគុណភាពបានយូរ និងផ្តល់ផលលឿន។ ពូជនេះបានគ្របដណ្តប់ទីផ្សារត្រសក់ផ្លែតូចៗយ៉ាងឆាប់រហ័ស នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ក្រោយមកទៀត នៅឆ្នាំ ១៩៩៩ ក្រុមហ៊ុន East-West Seed បានបង្កើតសមិទ្ធផលថ្មីមួយទៀត គឺការដាក់ចេញនូវពូជ Micro-C។

ជាមួយនឹងការកែលម្អទាំងរសជាតិ និងរូបរាង ពូជនេះនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនៅក្នុងផ្សារទំនើបនានា ដោយត្រូវបានអ្នកប្រើប្រាស់ពេញចិត្តចាត់ទុកជាប្រភេទអាហារសម្រន់ដែលងាយស្រួលញ៉ាំ (finger-food)។