ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «ស្ថានីយស្រាវជ្រាវ និងបណ្ដុះបណ្ដាល» របស់ក្រុមហ៊ុនអុីស្ដ-វេស្ដ សុីដ(ព្រួញក្រហម)

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនូវ «ស្ថានីយស្រាវជ្រាវ និងបណ្ដុះបណ្ដាល» នៅក្នុងខេត្តកំពង់ចាម!

ស្ថានីយថ្មីនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យគ្រាប់ពូជ និងបច្ចេកទេសកសិកម្មនៅកម្ពុជា តាមរយៈការស្រាវជ្រាវជាក់ស្តែង ការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ដើម្បីជួយបង្កើនផលិតភាព ប្រសិទ្ធភាពផលិតកម្ម និងប្រាក់ចំណូលរបស់កសិករ ប្រកបដោយនិរន្តរភាព។

យើងជឿជាក់ថា ចំណេះដឹងដែលចេញពីស្ថានីយនេះ នឹងក្លាយជាគ្រាប់ពូជដ៏មានតម្លៃ ជួយឱ្យវិស័យកសិកម្មក្នុងខេត្តកំពង់ចាម ក៏ដូចជាទូទាំងប្រទេសកម្ពុជា កាន់តែរីកចម្រើនប្រកបដោយចីរភាព

Other latest news