ក្រុមហ៊ុនអុីស្ដ-វេស្ដ សុីដ(ព្រួញក្រហម) បានបញ្ចប់ដោយជោគជ័យនូវស៊េរីព្រឹត្តិការណ៍ «កិច្ចប្រជុំកសិករ» នៅទូទាំងខេត្តកណ្តាល ត្បូងឃ្មុំ និងកំពត ដោយបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យកសិកម្មជិត ៥០០ នាក់។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងយ៉ាងច្រើនកុះករពីសហគមន៍កសិកម្ម រួមមាន កសិករក្នុង មន្ត្រីរាជរដ្ឋាភិបាល អាជីវករ ភ្នាក់ងារចែករំលែកបន្ត និងក្រុមការងាររបស់ព្រួញក្រហម។ កម្មវិធីនេះបានដើរតួជាវេទិកាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងការណែនាំផលផលិតផលថ្មីប្រចាំឆ្នាំ ២០២៥&២០២៦ ការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងការបើកលក់ប្រម៉ូសិន។
ក្រៅពីទទួលបានការណែនាំបច្ចេកទេសផ្ទាល់ពីអ្នកជំនាញកសិដ្ឋានរបស់យើង សិក្ខាកាមក៏បានចូលរួមក្នុងកម្មវិធីលើកកម្ពស់ការលក់ដែលរៀបចំឡើងដើម្បីជំរុញកំណើនទីផ្សារក្នុងតំបន់ផងដែរ។
យើងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលបានសហការយ៉ាងរលូនដើម្បីធានាឲ្យព្រឹត្តិការណ៍នៅតាមបណ្តាខេត្តទាំងនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។




